Multimedia Newsroom
Wednesday, 21 October 2020
Available in
  • ENG
  • KM

  • លោក ហ៊ុន សែន និងពួកឧត្ដមសេនីយ៍រំលោភសិទ្ធិមនុស្សរបស់គាត់

    Feature
    Duration : 1m 56s
    ទីក្រុងញូយ៉ក (New York) ថ្ងៃទី២២ តុលា ២០២០– កម្ពុជាកាន់តែក្លាយទៅជារបបផ្ដាច់ការ និងការដឹកនាំដោយឯកបក្ស ដោយសារតែពួកឧត្ដមសេនីយ៍ក្នុងជួរកងកម្លាំងសន្តិសុខ ដែលជាអ្នកទទួលខុសត្រូវ ចំពោះការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និងជាប្រព័ន្ធ។ នេះជាសេចក្តីថ្លែងការណ៍ចេញថ្ងៃនេះរបស់អង្គការ​សិទិ្ធមនុស្ស យូមែន រ៉ៃស៍ វច្ឆ៍ (Human Rights Watch) ស្របពេលអង្គការនេះទើបបញ្ចេញរបាយការណ៍ថ្មី​មួយ​មានកម្រាស់ ២៧១ទំព័រ ជាភាសាខ្មែរ ដែលមាន​ចំណង​ជើង​ថា៖ ឧត្តមសេនីយ៍បាតដៃ​កខ្វក់​ទាំង ១២នាក់ នៅកម្ពុជា៖ ប្រវត្តិដ៏យូរអង្វែងនៃការរំលោភសិទ្ធិមនុស្សដោយឧត្តមសេនីយ៍របស់លោក ហ៊ុន សែន។

    អង្គការសិទិ្ធមនុស្ស យូមែន រ៉ៃស៍ វច្ឆ៍ ក៏បានបញ្ចេញវីដេអូឃ្លិបមួយ ដែលបង្ហាញពីទ្រព្យសម្បត្តិ​ខ្លះៗ ដែល​មិន​អាចពន្យល់បានរបស់ឧត្តមសេនីយ៍បាតដៃ​កខ្វក់ ១២ រូបនេះ និងក្រុមគ្រូសាររបស់ពួកគេ។ ចាប់តាំង​ពីការ​បញ្ចេញរបាយការណ៍ជាភាសាអង់គ្លេស នៅឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បន្តទទួលបានផលប្រយោជន៍ពីការ​គាំទ្រដោយឥតងាករេ ពី​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរកងទ័ព កងរាជអាវុធហត្ថ និងនគរបាល ដើម្បីកម្ចាត់​ចោលក្រុមអ្នកនយោបាយប្រឆាំង និង​រម្លាយ​គណបក្ស​ប្រឆាំង​ធំមួយយ៉ាងមានប្រសិទ្ធភាព ហើយបន្ទាប់មករៀបចំការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៨ ដែលជាការ​បោះឆ្នោតមួយគ្មានន័យ។